ព័ត៌មាន

Huawei M-Pen 2s Stylus ប៊ិចឆ្លាតវៃងាយស្រួលក្នុងការសរសេរ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន  Huawei ថ្មីៗនេះទើបតែប្រកាសបង្ហាញវត្តមានស្មាតហ្វូនបត់បាន Mate Xs 2 របស់ខ្លួនដែលមានមុខងារក្នុងការប្រើប្រាស់ជាមួយនឹងប៊ិច។ ពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសបង្ហាញនូវប៊ិច M-Pen 2s Stylus សម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Mate Xs 2 នេះ។ Huawei M-Pen 2s នេះមានទម្ងន់ស្រាលត្រឹមតែ  17g ហើយវាមានកម្រិត  4096 levels pressure sensitivity ហើយវាក៏មានប៊ូតុង multi-function buttons នៅចំហៀងសម្រាប់ប្រើប្រាស់ផងដែរ។

 image

សម្រាប់ប៊ិចនេះអាចគ្រប់គ្រងទៅលើ shortcuts ជាច្រើនដូចជាការខល កំណត់ត្រាផ្សេងៗបានផងដែរ។ វាក៏អាចធ្វើការ screenshot បានយ៉ាងងាយស្រួលផងដែរ។ Huawei M-Pen 2s នេះអាចប្រើប្រាស់ជាមួយនឹង Type-C connector ហើយវាក៏ទ្រទ្រង់នូវបច្ចេកវិទ្យា Huawei Flash Connect fast charging technology ផងដែរ។ វាក៏អាចប្រើប្រាស់បានជាមួយនឹងកម្មវិធី Huawei Read Cloud ៕