ព័ត៌មាន

ZTE AX3000 Xuntian Edition Router រ៉ោតទ័រស៊េរីថ្មីមុខងារកាន់តែសម្បូរបែប

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា ZTE ទើបតែប្រកាសបង្ហាញវត្តមានស្មាតហ្វូន Axon 40 Pro និង Axon 40 Ultra នៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនផងដែរនោះគឺ  WiFi Router និង Smart Camera ផងដែរ។ សម្រាប់រ៉ោតទ័រថ្មីនេះគឺមានឈ្មោះហៅថា AX3000 Xuntian Edition Router ដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប dual core chipset ។

 image

បន្ទះឈីបនេះមានល្បឿនលឿនជាងមុន 25% ហើយវាទ្រទ្រង់នូវ 160MHz bandwidth, 3,000Mbps rate និងអង់តែនចំនួន 5 ផងដែរ។ វាអាចគ្របដណ្តប់នូវផ្ទៃទំហំពី 100 ទៅ 120 ម៉ែត្រការ៉េ។ បន្ថែមពីនេះទៀតនោះ វាក៏មានរន្ធ Gigabit Ethernet port និងEasyMesh one click networking ដែលងាយស្រួលក្នុងការភ្ជាប់បានល្បឿនលឿនថែមទៀតផង៕