Lenovo YOGA AIO 7 27-inch កុំព្យូទ័រដ៏ទាន់សម័យជាមួយនឹងអេក្រង់អាចបង្វិលបាន

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ YOGA AIO (All-in-One) desktop PC series ជាលើកដំបូងបំផុតនៅក្នុងខែតុលា ឆ្នាំ 2020 ហើយនៅពេលនេះ​ ក្រុមហ៊ុននេះក៏បញ្ចេញនូវ upgrade version របស់ AIO PC ដែលមានឈ្មោះហៅថា Lenovo YOGA AIO (All-in-One) desktop PC ។ YOGA AIO (All-in-One) desktop PC នេះមានអេក្រង់ទំហំ 27-inch ជាមួយនឹងកម្រិតភាពច្បាស់ 4K ។

 image

អេក្រង់នេះអាចប្រើប្រាស់ជា landscape mode ដែលអាចមើលជាទម្រង់ portrait view នេះគឺដោយសារតែអេក្រង់របស់វាអាចលំងាកដល់ទៅ 90 ដឺក្រេ។ កុំព្យូទ័រនេះក៏ទ្រទ្រង់ទៅលើ DLNA, AirPlay, Miracast ឬ LElink ទៅកាន់ម៉ូនីទ័របង្វិល 27-inch បានផងដែរ។ Lenovo YOGA AIO 7 នេះប្រើប្រាស់នូវ AMD Ryzen 6000 processor ជាមួយនឹងក្រាហ្វិកកាត AMD Radeon RX 6600M graphics ។ កុំព្យូទ័រនេះមានភ្ជាប់ជាមួយនឹង USB-C port ដែលអនុញ្ញាតអោយអ្នកអាចធ្វើការតភ្ជាប់ទៅកាន់ laptop ជាមួយនឹង USB-C port បានយ៉ាងងាយស្រួល៕

image

Leave a Reply

Your email address will not be published. Required fields are marked *