ព័ត៌មាន

ក្រុមហេគឃ័រនិយាយថា ខ្លួនបានលួចយកនូវ AWS keys សម្រាប់ Phyton & PHP Libraries បានដោយជោគជ័យ

ថ្មីៗនេះ ក្រុមហេគឃ័របានហេគចូលទៅក្នុង Python និង PHP libraries ដ៏ពេញនិយមដែលគេស្គាល់ថាជា &#039ctx&#039 និង  &#039PHPass&#039 ។​នេះគឺជា  open source projects ដែលក្រុមហេគឃ័របានលួចយកនូវ AWS Keys របស់អ្នកអភិវឌ្ឍកម្មវិធី។ សម្រាប់ &#039ctx&#039និង &#039PHPass&#039 គឺមានអ្នកដោនឡូតច្រើនជាង 3 លានដង។

image

ក្រុមហេគឃ័រដែលនៅពីក្រោយការហេគនេះនៅមិនទាន់ដឹងនោះទេ។ ហេគឃ័រក៏ប្រើប្រាស់នូវ  &#039ctx&#039 និង  &#039PHPass&#039 software projects នេះក៏ធ្លាប់បង្ហាញនូវ proof-of-concept (PoC)​សម្រាប់ការរកប្រាក់រង្វាន់ផងដែរ។

ជាក់ស្តែង ការហេគទៅលើ  libraries នេះ ក្រុមហេគឃ័រក៏និយាយថាពួកគេគ្រាន់តែលួចយកនូវ AWS tokensដើម្បីបង្ហាញអំពីការហេគចូលទៅក្នុង Libraries នេះបាន។ គួរបញ្ជាក់ផងដែរថា Python library &#039ctx&#039 នេះមិនត្រូវបានអាប់ដេតនោះទេនៅក្នុងរយៈពេល 8 ឆ្នាំនេះ ប៉ុន្តែថ្មីៗនេះវាមាន version ថ្មីដាក់អោយប្រើប្រាស់ផងដែរ៕