ព័ត៌មាន

Vivo TWS Air dual microphones កាសស្តាប់ឥតខ្សែដែលអាចប្រើប្រាស់បាន 25 ម៉ោង

កាសស្តាប់ Vivo TWS Air បានបង្ហាញខ្លួនជាមួយនឹងស្មាតហ្វូន Vivo S15 និងS15 Pro ។ កាសស្តាប់នេះគឺជា rebrand version របស់កាសស្តាប់ Vivo TWS 2 ។ សម្រាប់កាសស្តាប់ Vivo TWS Air នេះមានតម្លៃសមរម្យក្នុងការប្រើប្រាស់។  Vivo TWS Air នេះមានរូបរាងស្រដៀងគ្នាជាមួយនឹង Apple AirPods ហើយវាមានទម្ងន់ត្រឹមតែ 3.5 g ។ បន្ថែមពីនេះទៀតនោះ កាសស្តាប់នេះមានមុខងារ IP54 សម្រាប់ការពារការជ្រាបទឹក និងធូលីផងដែរ។

image

Vivo TWS Air នេះភ្ជាប់ជាមួយនឹង 14.2mm driver, dual microphones និងមុខងារកាត់បន្ថយសំឡេងរំខានផងដែរ។ វាក៏មានភ្ចាប់ជាមួយនឹង  DeepX 2.0 stereo sound effects និង  Bluetooth 5.2 ។ កាសស្តាប់ Vivo TWS Air នេះមានថាមពលថ្មទំហំ 420mAh ។ វាអាចប្រើប្រាស់បាន 25 ម៉ោងជាមួយនឹងរន្ធផត USB-C ។ Vivo TWS Air នេះមានពណ៌  Vitality White និង Rough Blue ៕