ព័ត៌មាន

ការកើនឡើងនៃមេរោគ ChromeLoader malware បានគំរាមកំហែងទៅលើ Browser ជាច្រើននៅជុំវិញពិភពលោក

មេរោគ ChromeLoader malware កំពុងតែមានការកើនឡើងនៅក្នុងខែនេះ ហើយវាក៏ហេគទៅលើ Browser ជាច្រើននៅលើពិភពលោកផងដែរ។ ChromeLoader បានធ្វើការប្លន់ទៅលើ Browser ដែលអាចធ្វើការកែប្រែទៅលើ web browser settings របស់ជនរងគ្រោះដែលធ្វើការផ្សព្វផ្សាយទៅលើកម្មវិធី software ដែលអ្នកប្រើប្រាស់មិនចង់បាន ការផ្តល់នូវរង្វាន់ក្លែងក្លាយ ការធ្វើការវាស់ស្ទង់ក្លែងក្លាយ និងវេបសាយសម្រាប់លេងហ្គេមផងដែរ។

image

ប្រតិបត្តិការចែកចាយមេរោគ malware នេះភ្ជាប់អ្នកប្រើប្រាស់ទៅកាន់វេបសាយផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ តាមការបញ្ជាក់របស់អ្នកស្រាវជ្រាវ Red Canary និយាយថា សកម្មភាពនៃមេរោគ ChromeLoader គឺចាប់ផ្តើមពីខែកុម្ភៈនៅក្នុងឆ្នាំនេះ ហើយប្រតិបត្តិករមេរោគនេះក៏ប្រើប្រាស់នូវ ISO archive file ដែលមានមេរោគសម្រាប់ចម្លងទៅកាន់ជនរងគ្រោះជាច្រើន។

ក្រុមអ្នកស្រាវជ្រាវនិយាយថា នៅពេលដែលជនរងគ្រោះចុចនៅលើ ISO file នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 នោះ សម្រាប់ ISO file នេះអាចធ្វើការ mount ទៅលើ virtual CD-ROM drive ។ នៅក្នុង ISO file នេះក៏មានផ្ទុកនូវ game crack ឬ keygen ផងដែរហើយវាមានឈ្មោះហៅថា “CS_Installer.exe” ៕