ព័ត៌មាន

Acer Chromebook Spin 714 កុំព្យូទ័រស៊េរីថ្មីប្រភេទ 2-in-1 ដ៏ស្រស់ស្អាត

ថ្មីៗនេះ ក្រុមហ៊ុន Acer ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីៗរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ “Next At Acer” របស់ខ្លួន។ ក្រុមហ៊ុននេះក៏បានប្រកាសបង្ហាញនូវកុំព្យូទ័រ  2-in-1 notebook នោះគឺ Acer Chromebook Spin 714 ។ កុំព្យូទ័រនេះភ្ជាប់ជាមួយនឹង​hinges ដែលអាចបង្វិលបាន 360 ដឺក្រេ តួខ្លួនអាលុយមីញ៉ូម និងវិញ្ញាបនបត្រ MIL-STD 810H ដែលបង្ហាញអំពីភាពរឹងមាំរបស់វា។

 image

កុំព្យូទ័រ  Chromebook Spin 714 នេះជាប្រភេទ 2-in-1 ដែលមានអេក្រង់  14-inch touch ជាមួយនឹង 16:10 aspect ratio និងកម្រិតភាពច្បាស់   WQXGA (2560×1600) និង WUXGA (1920×1200) ។ អេក្រង់នេះមាន 100% sRGB color gamut ។ កុំព្យូទ័រ Chromebook Spin 714 នេះមានបន្ទះឈីប  Intel processors Core i5 និង Core i7 ជំនាន់ទី 12 ។ វាមានរ៉េមទំហំ 16 GB LPDDR4X SDRAM និងម៉េមូរីទំហំ 512 GBPCIe Gen 4 NVMe SSD ។ កុំព្យូទ័រនេះមាន backlit keyboard, ប្រព័ន្ធស្កេនក្រយ៉ៅដៃ និងទ្រទ្រង់នូវប៊ិច Acer USI stylus ។ កុំព្យូទ័រ 2-in-1 នេះមាន Wi-Fi 6E, Bluetooth 5.2,​ 1x HDMI port និង 2x Thunderbolt 4 ports ។ សម្រាប់ការសាកថ្មម្តងគឺប្រើប្រាស់បាន 10 ម៉ោង៕