ព័ត៌មាន

ប៉ូលិស Interpol ចាប់ខ្លួនមេដឹកនាំរបស់ក្រុម SilverTerrier BEC

បន្ទាប់ពីការស៊ើបអង្កេតរយៈពេល 1 ឆ្នាំរបស់ប៉ូលិស  Interpol និងក្រុមហ៊ុនសាយប័រជាច្រើន កងកម្លាំងប៉ូលិសរបស់ប្រទេសនីហ្សេរីយ៉ាបានចាប់ខ្លួនមដឹកនាំរបស់ក្រុម SilverTerrier ឬ  TMT ។ ប្រតិបត្តិការអនុវត្តន៍ច្បាប់នេះគឺមានការចូលរួមពីទីភ្នាក់ងារប៉ូលិសជាច្រើននៅក្នុងប្រទេសនេះ ហើយនេះគឺជាស្វែងរក និងការចាប់ខ្លួនសមាជិកជាច្រើនទៀតរបស់ក្រុម SilverTerrier នេះ។

image

សកម្មភាពរបស់ក្រុម SilverTerrier នេះគឺចាប់ផ្តើមតាំងពីឆ្នាំ 2015 និងបានពង្រីកនូវយុទ្ធនាការ BEC និង  phishing​របស់ខ្លួនដែលមានការចូលរួមពីសមាជិកជាច្រើននៅក្នុងប្រទេសនីហ្សេរីយ៉ា។ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពចាច្រើនបានធ្វើការតាមដានទៅលើក្រុមនេះដោយសារតែវាប្រើប្រាស់នូវឈ្មោះច្រើនដូចជា SilverTerrier ឬ  Nigerian BEC និង TMT ។

ក្រុមហ៊ុន Trend Micro ក៏បានសហការជាមួយនឹងប៉ូលិស Interpol នៅក្នុងយុទ្ធនាការ Operation Delilah ដែលចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ 2021 នេះ ហើយក៏បានចាប់ខ្លួនជនសង្ស័យនីហ្សេរីយ៉ាម្នាក់វ័យ 37 ឆ្នាំនៅក្នុងព្រលានយន្តហោះអន្តរជាតិ Murtala Mohammed ដែលគេសង្ស័យថាជាមេដឹកនាំរបស់ក្រុម  SilverTerrier/TMT ។ មុននេះនៅក្នុងប្រតិបត្តិការ Falcon I​ឆ្នាំ 2020 និង  Falcon II នៅឆ្នាំ 2021 ពួកគេក៏ចាប់ខ្លួនបានជនសង្ស័យរបស់ក្រុម  SilverTerrier​ចំនួន 14 នាក់ផងដែរ៕