ព័ត៌មាន

អ្នកដំណើរជាច្រើនរបស់ក្រុមហ៊ុនអាកាសចរណ៍ SpiceJet ជាប់គាំងបន្ទាប់ពីការវាយប្រហារមេរោគ ransomware

ក្រុមហ៊ុនអាកាសចរណ៍ប្រទេសឥណ្ឌា SpiceJet បានជូនដំណឹងទៅកាន់អតិថិជនជាច្រើនរបស់ខ្លួននាពេលថ្មីៗនេះអំពីការវាយប្រហារដោយមេរោគ ransomware ដែលធ្វើអោយប៉ះពាល់ដល់ប្រព័ន្ធ systems និងបណ្តាលអោយមានការពន្យារពេលទៅលើការហោះហើរផងដែរ។ តាមការប្រកាសនៅលើបណ្តាញសង្គមរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ក្រុមការងារ IT របស់ក្រុមហ៊ុននេះបានស្តារប្រព័ន្ធមកកាន់ស្ថានភាពប្រតិបត្តិការធម្មតាវិញហើយ។

image

យ៉ាងណាមិញ អតិថិជនជាច្រើនរបស់ក្រុមហ៊ុននេះបង្ហោះនៅលើ Twitter និង Facebook ដែលនិយាយថាបញ្ហាជាច្រើននៅតែបន្តកើតឡើងដូចជាការពន្យារពេលទៅលើការហោះហើរជាដើម។ អតិថិជនខ្លះនិយាយថា សេវាកម្មតាមទូរស័ព្ទមិនអាចទំនាក់ទំនងបាននោះទេ​ហើយសម្រាប់ការកក់សំបុត្រនៅក្នុងប្រព័ន្ធ system ក៏មិនដំណើរការផងដែរ។

នៅក្នុងទិន្នន័យសាធារណៈមួយបង្ហាញថា ក្រុមហ៊ុន  SpiceJet ជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទី 2 នៅក្នុងប្រទេសឥណ្ឌាដេលមានប្រតិបត្តិការទៅលើការហោះហើរចំនួន 102 យន្តហោះដើម្បីទៅកាន់គោលដៅចំនួន 60 ។ ក្រុមហ៊ុននេះមានបុគ្គលិកច្រើនជាង 14,000 នាក់ និងកាន់កាប់ទីផ្សារក្នុងស្រុកចំនួន 15% ផងដែរ៕