ព័ត៌មាន

TVS iQube electric scooter ម៉ូតូអេឡិចត្រូនិចសាកថ្មម្តងជិះបាន 140 គីឡូម៉ែត្រ

ក្រុមហ៊ុន TVS ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវម៉ូតូអេឡិចត្រូនិច  TVS iQube series ដែលមាន 3 ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើស និងមាន 11 ពណ៌។ TVS iQube នេះមានតម្លៃ $1,270 ខណៈពេលដែលម៉ូឌែល TVS iQube Sមានតម្លៃ $1,400។

 image

iQube e-scooters នេះមានបំពាក់នូវអេក្រង់ Touchscreen, Voice Assist, Music Player, iQube Alexa, Fast Charging និង  Bluetooth ។ សម្រាប់ការសាកថ្មម្តងគឺបានចម្ងាយ 140 គីឡូម៉ែត្រ។ TVS iQube និង  TVS iQube S អាចរកទិញបាននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន និងហាងចែកចាយរបស់ក្រុមហ៊ុននេះ៕