ព័ត៌មាន

Apple MacBook Air M2 chip កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវបច្ចេកវិទ្យាជាច្រើនដ៏អស្ចារ្យ

នៅក្នុងព្រឹត្តិការណ៍ WWDC 2022 នេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញនូវកុំព្យូទ័រ Apple MacBook Air ដែលភ្ជាប់ជាមួយនឹងបន្ទះឈីប M2 ។ ក្រុមហ៊ុន Apple ទើបតែធ្វើការ upgrade ទៅលើកុំព្យូទ័រនេះបន្ទាប់ពីប្រកាសបង្ហាញវាអស់រយៈពេល 2 ឆ្នាំហើយនោះ។ សម្រាប់កុំព្យូទ័រ Apple MacBook Air ថ្មីនេះមានភ្ជាប់ជាមួយនឹងបន្ទះឈីប M2 chip ហើយវាក៏មានការឌីស្សាញយ៉ាងល្អឥតខ្ចោះផងដែរ។

 image

កុំព្យូទ័រនេះមានអេក្រង់ទំហំ 13.6-inch និងកម្រិតពន្លឺដល់ទៅ 500 nits ថែមទៀត។ សម្រាប់អេក្រង់របស់កុំព្យូទ័រនេះភ្លឺជាងមុន 25% ហើយវាទ្រទ្រង់ពណ៌ដល់ទៅ 1 ពាន់លានពណ៌។ សម្រាប់ការឌីស្សាញវិញនោះ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងកុំព្យូទ័រ 14-inch និង 16-inch MacBook Pro ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។ ជាមួយនឹងបន្ទះឈីប M2 processor ថ្មីនេះ ក្រុមហ៊ុន Apple អះអាងថា កម្មវិធី Final Cut Pro គឺមានល្បឿនលឿនជាងមុនដល់ទៅ 40% ហើយសម្រាប់កម្មវិធី Photoshop ក៏លឿនជាងមុន 20% ផងដែរ។ វាមានរន្ធដោត Thunderbolt ports ចំនួន 2 នៅគែមខាងឆ្វេង និងរន្ធដោតកាសស្តាប់ headphone jack ផងដែរ។

កុំព្យូទ័រនេះមានកាមេរ៉ាកម្រិតភាពច្បាស់ 1080p ហើយវាមាន 4 x Speakers និង 3 x microphones ផងដែរ។ វាក៏ទ្រទ្រង់ទៅលើ Dolby Atmos spatial audio ថែមទៀត។ សម្រាប់ Magic Keyboard ពេលនេះក៏មានភ្ជាប់ជាមួយនឹង functions keys ដែលមាន Touch ID និង Force Touch trackpad ។ កុំព្យូទ័រនេះអាចចាក់វីដេអូបានដល់ទៅ 18 ម៉ោង និងសាកថ្ម 30 នាទីបានដល់ទៅ 50% ជាមួយនឹង 67-watt power adapter របស់វា៕