ព័ត៌មាន

Sharp AQUOS XLED F8 Mini LED TV ទូរទស្សន៍ឆ្លាតវៃជាមួយនឹងកម្រិតភាពច្បាស់ 120Hz refresh rate

ក្រុមហ៊ុនបច្ចេកវិទ្យា Sharp Electronics ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ 65-inch mini LED TV ថ្មីរបស់ខ្លួនដែលមានកម្រិតភាពច្បាស់ 4K និងកម្រិតអេក្រង់ 120Hz display refresh rate។ ទូរទស្សន៍​ Sharp AQUOS XLED F8 mini LED TV នេះមានកម្រិតពន្លឺ 1,800 nits និង 2,160 local dimming zones ។

 image

វាក៏មានបច្ចេកវិទ្យា XLED ដែលផ្តល់នូវពន្លឺច្បាស់ក្នុងការទស្សនា និងត្រជាក់ភ្នែកផងដែរ។ Sharp AQUOS XLED F8 នេះអាចប្រើប្រាស់ជាមួយនឹងហ្គេមជាច្រើនផងដែរដោយសារតែកម្រិត response times របស់វាលឿននៅពេលដែលប្រើប្រាស់ជាម៉ូនីទ័រក្នុងការលេងហ្គេម៕