ព័ត៌មាន

ក្រុមហ៊ុន Microsoft: ការអាប់ដេត Windows ចុងក្រោយនេះនឹងបិទកម្មវិធី Internet Explorer ជាអចិន្ត្រៃយ៍

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បញ្ជាក់ថា សម្រាប់ការអាប់ដេតទៅលើ Windows នាពេលអនាគតនឹងបិទជាអចិន្ត្រៃយ៍ទៅលើកម្មវិធី  Internet Explorer web browser នៅលើប្រព័ន្ធ systems របស់អ្នកប្រើប្រាស់។ ការប្រកាសនេះគឺនៅថ្ងៃទី 15 ខែមិថុនានេះដោយសារតែកម្មវិធី  Internet Explorer ពេលនេះគឺ End-of-Life ហើយសម្រាប់  Windows 10 ។

image

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft ក៏ចាប់ផ្តើមអោយអ្នកប្រើប្រាស់ប្រើកម្មវិធី Microsoft Edge វិញនៅពេលដែលចុចទៅលើកម្មវិធី  Internet Explorer 11 ។ អ្នកគ្រប់គ្រងទូទៅរបស់ Microsoft Edge Enterprise លោក Sean Lyndersay និយាយថា “អ្នកប្រើប្រាស់នៅតែអាចចុចនៅលើ  Internet Explorer icon នៅលើឧបករណ៍របស់ពួកគេ ប៉ុន្តែនៅពេលដែលចុចនៅលើ  Internet Explorer វានឹងបើកទៅលើកម្មវិធី Microsoft Edge ។”

“កម្មវិធី  Internet Explorer នឹងបិទជាអចិន្ត្រៃយ៍នៅក្នុងការអាប់ដេត Windows នាពេលខាងមុខ ហើយសម្រាប់  Internet Explorer icons នៅលើឧបករណ៍របស់អ្នកប្រើប្រាស់នឹងត្រូវលុបចោលផងដែរ។” សម្រាប់ទិន្នន័យរបស់អ្នកប្រើប្រាស់ (ដូចជា settings, favorites និង passwords) នឹងត្រូវទាញទៅកាន់កម្មវិធីMicrosoft Edge ។ ក្រុមហ៊ុន Microsoft ក៏បន្ថែមនូវប៊ូតុង “Reload in IE mode” ទៅលើ toolbar នៃកម្មវិធី Edge ដើម្បីជួយអ្នកប្រើប្រាស់ក្នុងការចូលទៅកាន់វេបសាយកាន់តែលឿនផងដែរ៕