ព័ត៌មាន

HP Star 32-inch all-in-one Monitor កុំព្យូទ័រឆ្លាតវៃបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន

ក្រុមហ៊ុនបច្ចេកវិទ្យា HP ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ 32-inch all-in-one ដែលមានអេក្រង់កម្រិតភាពច្បាស់ 4K ហើយវាក៏មានបន្ទះឈីប  Intel Core i5-12400T processor ផងដែរ។ កុំព្យូទ័រ HP Star all-in-one 32-inch នេះមានភ្ជាប់ជាមួយនឹង 99% screen-to-body ratio ។  HP Star នេះមានភ្ជាប់ជាមួយនឹង HDR400 និង 98% DCI-P3 color gamut ។ វាមានបន្ទះឈីប i5-12400T processor ដែលប្រើប្រាស់ថាមពល 35W ។

 image

សម្រាប់ HP all-in-one monitor នេះមានម៉េមូរី 16GB DDR4 និង 512GB storage ។ សម្រាប់ការតភ្ជាប់របស់វាមានដូចជា HDMI, USB-C និង SD card ។ វាមានកាមេរ៉ាខាងមុខទំហំ 5MP និង 19W speakers ផងដែរ។ HP Star all-in-one Monitor នេះផ្តល់នូវសំឡេងលឺច្បាស់ និងមានភ្ជាប់ជាមួយនឹង  remote control ដែលមាន Windows button, HDMI button និង volume control buttons ថែមទៀត៕

image