ព័ត៌មាន

realme C30 រូបរាងជ្រុងបែបឆ្នូតក្រោយស្អាត បំពាក់អេក្រង់ធំ ថ្មកាន់បានយូរ អង្គផ្ទុកទិន្ន័យល្បឿនលឿនដាក់លក់លើទីផ្សារហើយ!

ការពេញនិយមនៃស្មាតហ្វូនលំដាប់ថវិកានៅក្នុងទីផ្សារកម្ពុជាយើងមានតម្រូវច្រើនជាពិសេសសម្រាប់យុរវវ័យដែលកំពុងសិក្សាក៏ដូចអ្នកនៅតាមបណ្តាខេត្តកាលពីឆ្នាំទៅrealme C11 គឺលក់ដាច់ខ្លាំងទទួលបានការគាំទ្រច្រើនដូចនេះrealmeដែលជាប្រេនស្មាតហ្វូនដែលកំពុងរីកចម្រើនលឿនជាងគេលើពិភពលោកថ្ងៃនេះបានប្រកាសជាផ្លូវការនូស្មាតហ្វូនលំដាប់ថវិកាដែលពេញនិយមបំផុតរបស់ខ្លួនគឺrealme C30 នៅក្នុងទីផ្សារកម្ពុជាយើងដែលមានមានរាងស្អាតទាក់ភ្នែកជាមួយតម្លៃមិនគួរឲ្យជឿត្រឹមតែ១១៩ដុល្លារrealme C30 មានលក្ខណៈសម្បត្តិនិងសមត្ថភាពលើសពីតម្លៃរបស់វាដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់វ័យក្មេងភ្ជាប់មកជាមួយការរចនាទាន់សម័យស៊ុមរាងជ្រុងសំប៉ែតអេក្រង់ច្បាស 6.5″ HD+, ថាមពលថ្មធំ 5000mAh, បន្ទះឈីបខ្លាំងUnisoc T612 និងអង្គផ្ទុកទិន្ន័យល្បឿនលឿន UFS 2.2

 image

ការវិវឌ្ឍន៍ថ្មីនៃការរចនាទូរស័ព្ទថវិកាដែលមានស៊ុមជ្រុងរាបស្មើ

realme C30មកជាមួយការរចនាថ្មីស្រឡាងដែលមើលទៅខុសប្លែកទាំងស្រុងពីស៊េរីrealme C11realme C30 មានការរចនាថ្មីដែលមានស៊ុមរាងសំប៉ែតដូច iPhone 13 ហើយនេះក៏ជាលើកដំបូងដែលយើងឃើញការរចនាបែបនេះសម្រាប់ស្មាតហ្វូនកម្រិតថវិកាក្រោម១២០ដុល្លារខ្នងខាងក្រោយវាមានការរចនាបន្ទាត់ខ្សែឆ្នូតទាន់សម័យឬអាចមើលទៅដូចជាវ៉ាលីពិតជាប្លែកភ្នែកម៉្យាងដែរហើយបំផុសឡើងកាមេរ៉ាគ្រាប់យ៉ាងធំចំណែកឯពណ៌របសrealme C30 គឺកាន់តែស្រស់ស្អារដែលមានជម្រើសពណ៌គឺខ្មៅ, ខៀវនិងបៃតង

image

កម្លាំងម៉ាស៊ីនខ្លាំងដំណើរការដោយUnisoc T612 និងបទពិសោធន៍ថ្មីនៃដំណើរការដ៏រលូន

realme C30 បំពាក់ដោយបន្ទះឈីបដ៏ខ្លាំងUnisoc T612 ដែលទទួលបានពិន្ទុ 176,932 នៅលើ AnTuTu benchmarks ដែលបន្ទះឈីបនេះជាប្រភេទ Octa-core ផ្តល់នូវបទពិសោធន៍លេងហ្គេមរលូន (MLBB & Free Fire)លើសពីនេះទៅទៀតrealme C30 មានអង្គផ្ទុក2GB + 32GBដែលជាប្រភេទអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដែលមានដំណើរការផ្ទេរនិងទទួលទិន្ន័យលឿនដូចស្មាតហ្វូនលំដាប់បង្គួរដែរវាជាស្មាតហ្វូនលំដាប់ថវិកាបំពាក់អង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ដំបូងគេនិងផ្តល់បទពិសោធន៍កាន់តែរលូនជាងស្មាតហ្វូនជំនាន់មុនអង្គផ្ទុកទិន្ន័យប្រភេទ UFS 2.2 ផងដែរគឺលឿនជាង 300%ធៀបនឹងគូប្រជែងសម្រាប់ការទាញយកនិងធ្វើឱ្យកម្មវិធីដំណើរការបើធៀបនឹងស្មាតហ្វូនដែលស្ថិតក្នុងកម្រិតតម្លៃដូចគ្នា

image

បទពិសោធន៍ដ៏អស្ចារ្យជាមួយថាមពលថ្មធំនិងអេក្រង់ច្បាស

បើនិយាយពីថាមពលថ្មវិញrealme C30 បំពាក់ថាមពលថ្មធំ 5000mAh ដែលអាចកាន់ថ្មបានយូរទោះបីជានៅសល់ថ្មត្រឹមតែ 5% តែអ្នកលេងឆាតបាន.៥ម៉ោងស្តាប់ចម្រៀង.៥ម៉ោងនិយាយទូរសព្ទបាន.៣ម៉ោងនិងអាច Standby បាន៤៥.៣មោ៉ងដោយប្រើមុខងារ Ultra Saving Modeលើសពីនេះrealme C30 មានអេក្រង់ធំ 6.5 អ៊ីញកម្រិតបង្ហាញ HD+ ធំលាតសន្ធឹងរហូតដល 88.7% ដែលផ្តល់នូវបទពិសោធនមើលឃើញដ៏ច្បាស់ត្រជាក់ភ្នែកrealme C30 បំពាក់កាមេរ៉ា 8MP ដែលអាចចាប់យករូបភាពច្បាស HDR Mode និងមានកាមេរ៉ាមុខ 5MP IA ជំនួយសម្រស់។realme C30 ដំណើរការដោយrealme UI Go Edition នៅលើ Android 11 ដែលមានភាពរលូន

ព្រឹត្តិការណ៍ដ៏ធំសម្រាប់យុវវ័យrealmek’dance
នៅថ្ងៃទី២៤កក្កដានៅឯ CKCC realmeនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយសម្រាប់យុវវ័យដែលស្របតាមគោលគំនិតរបសrealme youth culture “ Dare to Leap ហ៊ានឆ្ពោះទៅមុខដោយមានការប្រកួតរាំk’danceនិង TheFashion show ព្រមទាំងមានក្រុមរាំអាជីពចូលរួមផងដែរកុំភ្លេចតាមដានrealme official Facebook Pageសម្រាប់ព័ត៌មានបន្ថែម