ព័ត៌មាន

LG DualUp ម៉ូនីទ័រពហុមុខងារដ៏ឆ្លាតវៃ

ថ្មីៗនេះ ក្រុមហ៊ុន LG ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រ​DualUp របស់ខ្លួនដែលមានមុខងារដែលគួរអោយចាប់អារម្មណ៍ជាច្រើន។ ម៉ូនីទ័រ LG DualUp នេះក៏ប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2022 ។ DualUp នេះមានគែមស្តើង និងទ្រទ្រង់នូវមុខងារ auto-brightness ផងដែរ។ LG DualUp នេះមានអេក្រង់ទំហំ 21.5-inch QHD ជាមួយនឹងកម្រិតអេក្រង់ 16:18 aspect ratio ។

 image

វាក៏មានភ្ជាប់ជាមួយនឹងអេក្រង់ Nano IPS panel ជាមួយនឹង  HDR10 content និង 98% color gamut ។ សម្រាប់ការតភ្ជាប់របស់វាគឺ HDMI (2), DisplayPort, USB-A និង USB-C. ។ USB-C port របស់វាទ្រទ្រង់នូវ DP video, data passthrough និង 90W PD charging ។  LG DualUp Monitor នេះក៏អាចបង្ហាញនូវ content ចេញពី sources ចំនួន 2 នៅក្នុងពេលដំណាលគ្នាផងដែរ៕