ព័ត៌មាន

PyPi python packages ផ្ញើនូវ AWS keys ដែលលួចបានទៅកាន់វេបសាយដែលមិនមានសុវត្ថិភាព

នៅក្នុង Python packages ដែលភ្ជាប់ជាមួយនឹងមេរោគដែលមាននៅលើ  PyPI repository ត្រូវគេប្រទះឃើញថាបានលួចយកនូវព័ត៌មានសំខាន់ៗជាច្រើនដូចជា AWS credentials ហើយវាក៏ដាក់អោយចូលទៅប្រើប្រាស់ជាសាធារណៈផងដែរ។ PyPI គឺជា open-source packages ដែលអ្នកអភិវឌ្ឍកម្មវិធីអាចបង្កើតនូវគម្រោងជាច្រើន ឬចែករំលែកការងាររបស់ពួកគេទៅកាន់សហគមន៍បាន។

image

ខណៈពេលដែល  PyPI ត្រូវបានប្រើប្រាស់ដើម្បីចែកចាយនូវ packages ដែលមានមេរោគនៅលើ platform នេះ វាក៏មានសកម្មភាពជាច្រើនដែលរកឃើញនៅលើ packages នេះដូចជា៖

  • loglib-modules

  • pyg-modules

  • pygrata

  • pygrata-utils

  • hkg-sol-utils

ដូចនេះ សូមមានការប្រុងប្រយ័ត្នទៅលើ packages ទាំងនេះ៕