ព័ត៌មាន

VAIO SX12 Notebook 12.5-inch កុំព្យូទ័រយួរដៃសមត្ថភាពខ្លាំងក្លាជាមួយនឹងបន្ទះឈីប Alder Lake

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុន VAIO ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ  SX12 Notebook របស់ខ្លួនៅក្នុងប្រទេសជប៉ុន។  VAIO SX12​នេះមានកម្រាស់ស្តើងជាមួយនឹងអេក្រង់  12.5-inch ជាមួយនឹងទម្ងន់មិនដល់ 1Kg នោះទេ។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel Core i7-1260P processor។ វាក៏មានម៉ូឌែលពិសេស All Black Edition ដែលមានបន្ទះឈីប Core i7-1280P processor និងទ្រទ្រង់នូវបច្ចេកវិទ្យា 5G ។ VAIO SX12 នេះប្រើប្រាស់នូវ VAIO TruePerformance សម្រាប់ផ្គត់ផ្គង់ទៅលើថាមពល និងអាចបំភាយកំដៅបានយ៉ាងល្អ និងមានប្រសិទ្ធិភាពក្នុងការប្រើប្រាស់បំផុត។

  image

វាមានរ៉េមទំហំ  LPDDR4X 16GB ថាសផ្ទុកទិន្នន័យ 512GB PCIe SSD storage និងប្រព័ន្ធប្រតិបត្តិការ Windows 11 OS ។ កុំព្យូទ័រ  VAIO SX12 នេះមានរន្ធផតជាច្រើនដូចជា 2x  Thunderbolt 4, 2x USB 3.0, Gigabit Ethernet ports, HDMI និង 3.5mm headphone jack ។ កុំព្យូទ័រនេះមានកាមេរ៉ា 2.07-megapixel និងបច្ចេកវិទ្យា face recognition ។ វាក៏មានភ្ជាប់ជាមួយនឹង WiFi 6E ផងដែរ។ កុំព្យូទ័រនេះអាចប្រើប្រាស់បានដល់ទៅ 26 ម៉ោង៕