ព័ត៌មាន

Chrome extensions ដែលមានអ្នកតម្លើងច្រើនជាង 1.4 លានដងអាចលួចទិន្នន័យចេញពី Browser បាន

ក្រុមអ្នកវិភាគការគំរាមកំហែងរបស់ក្រុមហ៊ុន  McAfee រកឃើញនូវ Google Chrome extensions​ ចំនួន 5 ដែលអាចលួចយកនូវសកម្មភាពនៅលើ Browser របស់អ្នកប្រើប្រាស់បាន។ សម្រាប់ extensions ទាំងនេះគឺមានអ្នកដោនឡូតជាង 1.4 លានដង។

image

គោលដៅនៃ extensions ទាំងនេះគឺដើម្បីធ្វើការតាមដាននៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើវេបសាយ e-commerce ហើយវានឹងធ្វើការកែប្រែទៅលើ cookie របស់អ្នកប្រើប្រាស់ដើម្បីចូលទៅកាន់ link ណាមួយ។ សម្រាប់ extensions ទាំង 5 ដែលអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន McAfee នេះរកឃើញមាន៖

  • Netflix Party (mmnbenehknklpbendgmgngeaignppnbe) – 800,000 ដោនឡូត

  • Netflix Party 2 (flijfnhifgdcbhglkneplegafminjnhn) – 300,000 ដោនឡូត

  • Full Page Screenshot Capture – Screenshotting (pojgkmkfincpdkdgjepkmdekcahmckjp) – 200,000 ដោនឡូត

  • FlipShope – Price Tracker Extension (adikhbfjdbjkhelbdnffogkobkekkkej) – 80,000 ដោនឡូត

  • AutoBuy Flash Sales (gbnahglfafmhaehbdmjedfhdmimjcbed) – 20,000 ដោនឡូត

ប្រសិនបើអ្នកធ្វើការតម្លើងនូវ extensions ទាំងនេះសូមធ្វើការលុបចោលនៅលើ Browsers របស់អ្នកភ្លាម៕