ព័ត៌មាន

Lenovo ThinkBook 16p Gen 3 កុំព្យូទ័រអេក្រង់កម្រិតដល់ទៅ 165Hz

កុំព្យូទ័រជំនាន់ថ្មី Lenovo ThinkBook 16p Gen 3 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍  IFA 2022 ដែលជាកុំព្យូទ័រមានរូបរាងស្រស់ស្អាត និងសមត្ថភាពខ្លាំងក្លា។ កុំព្យូទ័រ  Lenovo ThinkBook 16p Gen 3 នេះមានអេក្រង់ 16-inch IPS ជាមួយនឹងកម្រិតអេក្រង់ 2.5K pixels ។ អេក្រង់នេះមានគែម Bezels ស្តើង ហើយវាមាន 60Hz panel ដែលមានកម្រិតពន្លឺ 400 nits និង 165Hz VESA Certified HDR400 panel ជាមួយនឹងកម្រិតពន្លឺ 500 nits ។

 image

កុំព្យូទ័រនេះទ្រទ្រង់នូវវិញ្ញាបនបត្រ X-Rite Pantone និងទ្រទ្រង់នូវ Dolby Vision ។ កុំព្យូទ័រ Lenovo ThinkBook 16p Gen 3 នេះប្រើប្រាស់នូវ full-sized backlit keyboard ជាមួយនឹង  dedicated number pad ផងដែរ។ វាក៏ប្រើប្រាស់នូវ  Dolby Atmos និង  dual-array microphones ។ ThinkBook 16p Gen 3 នេះមានកាមេរ៉ា FHD RGB webcam ឬ FHD + IR webcam ។ Lenovo ThinkBook 16p Gen 3 នេះមានបន្ទះឈីប AMD Ryzen 9 6000 H-Series processors ជាមួយនឹងក្រាហ្វិកកាត NVIDIA GeForce RTX 3060 GPU ។ វាមានរ៉េមទំហំ 32GB LPDDR5 RAM និង  2TB SSD storage ។

វាប្រើប្រាស់នូវថាមពលថ្ម  71Whr ។ សម្រាប់រន្ធតភ្ជាប់របស់វាមាន  HDMI port, USB-C, USB 4, USB-A, 3.5mm headphone jack, WiFi-6 និង​Bluetooth 5.2 ។ Lenovo ThinkBook 16p Gen 3 នេះមានតម្លៃ EUR 1,999 ៕