ព័ត៌មាន

OPPO Enco Air 2i កាសស្តាប់ជំនាន់ថ្មីបំពាក់នូវបច្ចេកវិទ្យា AI Noise Cancellation

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ OPPO Enco Air 2i TWS ជំនាន់ថ្មីបន្ទាប់ពីកាសស្តាប់  Enco Air 2 Pro និងEnco Air 2 ។ កាសស្តាប់ OPPO Enco Air 2i នេះមានការឌីស្សាញយ៉ាងទាន់សម័យ ហើយវាក៏មានបច្ចេកវិទ្យា IPX4 សម្រាប់ការពារធូលី និងការជ្រាបទឹកថែមទៀត។ វាក៏មាន Touch នៅលើកាសស្តាប់នេះសម្រាប់ប្រើប្រាស់ទៅលើមុខងារជាច្រើន។

 image

អ្នកប្រើប្រាស់អាចប៉ះ 2 ដងនៅលើវាដើម្បីថតរូបភាពចេញពីស្មាតហ្វូនបាន។ OPPO Enco Air 2i ប្រើប្រាស់នូវ 10mm titanium-plated driver ដែលផ្តល់នូវសំឡេងបាស់ខ្លាំង និងច្បាស់ក្នុងការប្រើប្រាស់។ វាក៏បំពាក់នូវបច្ចេកវិទ្យា  AI noise cancellation, Bluetooth 5.2 ហើយវាមានថាមពលថ្ម 460mAhហើយសម្រាប់ការសាកថ្មម្តងគឺប្រើប្រាស់បានដល់ទៅ 7 ម៉ោង។ កាសស្តាប់នេះមានពណ៌ Celestial White និង Obsidian Black៕