ព័ត៌មាន

Samsung Galaxy Buds 2 Pro កាសស្តាប់ជំនាន់ថ្មីបំពាក់នូវមុខងារ ANC, 24-bit Hi-Fi, Voice Detect

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញវត្តមានរបស់កាសស្តាប់ជំនាន់ថ្មីចុងក្រោយបំផុតរបស់ខ្លួនដែលមានឈ្មោះហៅថា  Galaxy Buds 2 Pro ។ ការឌីស្សាញកាសស្តាប់ Galaxy Buds 2 Pro នេះមានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូឌែលជំនាន់មុននេះដែរ ប៉ុន្តែវាមានភ្ជាប់ជាមួយនឹង silicone ear tips ដែលងាយស្រួលក្នុងការប្រើប្រាស់ជាងមុន។  

image

Buds 2 Pro នេះបំពាក់នូវមុខងារ Active Noise Cancellation បច្ចេកវិទ្យា Bluetooth 5.3 និង IPX7 សម្រាប់ការពារការជ្រាបទឹកថែមទៀត។ កាសស្តាប់ Galaxy Buds 2 Pro នេះប្រើប្រាស់នូវ 10mm drivers និង 24-bit Hi-Fi sound ដែលធ្វើអោយគុណភាពសំឡេងលឺច្បាស់ និងពិរោះក្នុងការប្រើប្រាស់។ វាក៏មានបច្ចេកវិទ្យា Dolby Head Tracking ដែលផ្តល់នូវសំឡេងដូចទៅនឹងគុណភាពសំឡេងក្នុងរោងកុន។

វាក៏មានបច្ចេកវិទ្យា Voice Detect ដែលអនុញ្ញាតអោយអ្នកអាចនិយាយទៅកាន់អ្នកនៅជុំវិញខ្លួន ដូចនេះអ្នកអាចស្តាប់លឺនូវការឆ្លើយតបរបស់ពួកគេផងដែរ។ វាពិតជាមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរពី ANC Mode ទៅកាន់ Ambient Mode ។ កាសស្តាប់នេះសាកថ្មម្តងប្រើប្រាស់បាន 8 ម៉ោង ហើយវាប្រើប្រាស់នូវ USB-C Port ។ វាមានពណ៌ Zenith White, Zenith Grey និង Bora Purple ៕