ព័ត៌មាន

Samsung Galaxy Z Flip 4 ស្មាតហ្វូនបត់បានជំនាន់ថ្មីសមត្ថភាពកាន់តែខ្លាំង

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនបត់បានជំនាន់ថ្មី Galaxy Z Flip 4 ចុងក្រោយបំផុតរបស់ខ្លួនដែលមានបន្ទះឈីបចុងក្រោយបំផុតនោះគឺ Snapdragon 8+ Gen 1 SoC ថាមពលថ្មទំហំ 3,700mAh ប្រព័ន្ធកាមេរ៉ាភ្លោះ និងលក្ខណៈពិសេសជាច្រើនទៀត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7-inch FHD+ Dynamic AMOLED 2X ជាមួយនឹង 120Hz adaptive refresh rate (1-120Hz) ។

 image

ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ 120Hz adaptive refresh rate (1-120Hz) ដែលមានកម្រិតភាពច្បាស់ដល់ទៅ 260×512-pixel។ ស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB, 256GB និងម៉េមូរីទំហំ 512GB ។ ស្មាតហ្វូន Samsung Galaxy Z Flip 4 នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយនឹងOne UI 4.1 ។ វាមានកាមេរ៉ាខាងក្រោយភ្លោះទំហំ  12-megapixel 1.8µm pixels /OIS ជាមួយនឹង 12-megapixel 123-degree field of view ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ  10-megapixel សម្រាប់ selfie / វីដេអូខលផងដែរ។ កាមេរ៉ាគោលរបស់ស្មាតហ្វូននេះក៏បន្ថែមនូវបច្ចេកវិទ្យា Super Night Solution ដែលអាចថតរូបភាពដែលមានពន្លឺតិចបានយ៉ាងស្រស់ស្អាត៕