ព័ត៌មាន

Samsung Galaxy Z Fold 4 ស្មាតហ្វូនបត់បានជំនាន់ថ្មីដែលមានបន្ទះឈីប SD8+ Gen 1 និងពង្រឹងទៅលើការឌីស្សាញកាន់តែស្រស់ស្អាត

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនបត់បានរបស់ខ្លួនដែលមានឈ្មោះហៅថា Samsung Galaxy Z Fold 4 ។ ស្មាតហ្វូននេះមានការពង្រឹងកាន់តែច្រើនបើធៀបជាមួយនឹងម៉ូឌែលមុននេះ។ ស្មាតហ្វូន  Galaxy Z Fold 4 មានរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy Z Fold 3 ដែរ ប៉ុន្តែវាខ្លីជាង 3.1mm ហើយវាក៏ស្តើងជាងមុនផងដែរ។ ស្មាតហ្វូននេះមានគែម Bezels ស្តើងជាងមុន និងកម្រិត aspect ratio23:9 ផងដែរ។

 image

ស្មាតហ្វូននេះមានអេក្រង់ខាងក្រៅទំហំ 6.2-inch និងអេក្រង់ខាងក្នុងទំហំ7.6-inches ដែលមានកម្រិត  10.8:9 aspect ratio ។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានកម្រិត HD+ (2316 x 904p) Dynamic AMOLED ហើយអេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះមានកម្រិត QXGA+ (2176 x 1812p) Dynamic AMOLED ។ អេក្រង់ទាំង 2 នេះមានកម្រិត refresh rate 120Hz ពន្លឺអេក្រង់ 1,000 nits ហើយកញ្ចក់ខាងមុខ និងខាងក្រោយគឺការពារដោយកញ្ចក់ Gorilla Glass Victus+ ។

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 8+ Gen Plus SoC ដែលប្រើប្រាស់នូវ 4nm node ។ វាមានរ៉េមទំហំ12GB RAM LPDDR5 RAM និង 1TB UFS 3.1 ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,400mAh ជាមួយនឹង​25W fast charging ។ សម្រាប់ការសាកថ្ម 30 នាទីគឺបាន 50% ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Android 12L ហើយវាក៏មានភ្ជាប់ជាមួយនឹង PC-like Taskbar ផងដែរ។ វាក៏ប្រើប្រាស់ជាមួយនឹង S Pen ។ សម្រាប់ការតភ្ជាប់របស់វាមានដូចជា 5G, 4G LTE, Wi-Fi 6E, Bluetooth 5.2, GPS និង USB Type-C port ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវ IPX8 សម្រាប់ការពារការជ្រាបទឹកផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 50-megapixel OIS/ EIS, 12-megapixel ultra-wide lens និង 12-megapixel telephoto ជាមួយនឹង 3x optical zoom ។ សម្រាប់ផ្នែកខាងមុខរបស់វាមានកាមេរ៉ាទំហំ 10-megapixel unit (f/2.2) និងកាមេរ៉ាខាងក្រោមអេក្រង់ទំហំ 4-megapixel ។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Phantom Black, Beige និង Graygreen ៕