ព័ត៌មាន

ក្រុមហ៊ុន Cisco បញ្ជាក់ថា មេរោគ Yanluowang ransomware ទម្លាយទិន្នន័យដែលលួចបានពីក្រុមហ៊ុន

ក្រុមហ៊ុនបច្ចេកវិទ្យា Cisco បានបញ្ជាក់ថា ទិន្នន័យដែលបែកធ្លាយកាលពីម្សិលមិញនេះគឺដោយសារតែក្រុមចែកចាយមេរោគ Yanluowang ransomware ដែលបានលួចចេញពីបណ្តាញ network របស់ក្រុមហ៊ុននេះនៅក្នុងការវាយប្រហារតាមអ៊ីនធឺណិតនៅក្នុងខែឧសភា។​ យ៉ាងណាមិញ ក្រុមហ៊ុននេះបញ្ជាក់ថា ឧប្បត្តិហេតុនេះមិនមានការប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុននោះទេ។

image

ក្រុមហ៊ុននេះបញ្ជាក់ថា នៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2022 នេះ ក្រុមហេគឃ័រដែលបានបញ្ចេញនូវបញ្ជីនៃ files ទៅលើ Dark Web នោះគឺមិនមានការប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុនយើងនោះទេដូចជាផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន Cisco ទិន្នន័យសម្ងាត់របស់អតិថិជន ឬព័ត៌មានរបស់បុគ្គលិកនោះទេ។

នៅក្នុងរបាយការណ៍មួយនៅក្នុងខែសីហានេះ ក្រុមហ៊ុន Cisco ប្រកាសថាបណ្តាញ network របស់ខ្លួនគឺរងការវាយប្រហារដោយសារតែមេរោគ Yanluowang ransomware  បន្ទាប់ពីក្រុមហេគឃ័របានលួចយកគណនី VPN របស់បុគ្គលិក។ ទិន្នន័យដែលលួចបាននោះគឺចេញពី Box Folder របស់បុគ្គលិក ហើយមេរោគ Yanluowang ransomware  ក៏ចាប់ផ្តើមធ្វើការអ៊ីនគ្រីបទៅលើប្រព័ន្ធ system ផងដែរ។ គួរបញ្ជាក់ផងដែរថា​ក្រុមហេគឃ័រដែលចែកចាយមេរោគ Yanluowang នេះបានលួចយកនូវ files ជាច្រើនពាន់ដែលមានទំហំសរុបចំនួន 55GB ៕