ព័ត៌មាន

ក្រុមហ៊ុន HP ជួសជុលទៅលើកំហុស Firmware bugs នៅលើម៉ូឌែលកុំព្យូទ័រ HP ជាច្រើនដែលបញ្ហានេះមានជាង 1 ឆ្នាំហើយ!

ភាពងាយរងគ្រោះ firmware ចំនួន 6 បានប៉ះពាល់ទៅលើឧបករណ៍ HP ជាច្រើន ហើយពេលនេះភាពងាយរងគ្រោះទាំងនេះនៅមិនទាន់ធ្វើការ patch នៅឡើយទេចាប់តាំងពីខែកក្កដា ឆ្នាំ 2021 មក។ ភាពងាយរងគ្រោះនៃ Firmware នេះពិតជាមានភាពគ្រោះថ្នាក់មែនទែនដោយសារតែវាអាចបណ្តាលអោយឆ្លងមេរោគ malware បានប្រសិនបើមិនមានស្តង់ដារសុវត្ថិភាពត្រឹមត្រូវនោះ។

image

នៅក្នុងរបាយការណ៍ចេញពី Binarly នោះ បើទោះបីជាមានភាពងាយរងគ្រោះជាច្រើនដែលត្រូវបានទម្លាយជាសាធារណៈនៅក្នុងព្រឹត្តិការណ៍  Black Hat 2022 នេះ ក្រុមហ៊ុន HP នៅមិនទាន់ធ្វើការ update សុវត្ថិភាពទៅលើម៉ូឌែលដែលរងនូវការប៉ះពាល់នេះនៅឡើយទេ ហើយវាក៏ធ្វើអោយអ្នកប្រើប្រាស់ជាច្រើនប្រឈមមុខទៅនឹងការវាយប្រហារផងដែរ។

ក្រុមអ្នកស្រាវជ្រាវជាច្រើនក៏បានរាយការណ៍ពី bugs ចំនួន 3 ទៅកាន់ក្រុមហ៊ុន HP នៅក្នុងខែកក្កដាឆ្នាំ 2021 នេះ និង 3 ទៀតនៅក្នុងខែមេសា ឆ្នាំ 2022 ហើយវាមានរយៈពេលជាង 1 ឆ្នាំ និង 4 ខែហើយដែលក្រុមហ៊ុននេះទើបតែធ្វើការ update ទៅលើបញ្ហាទាំងនេះ៕