ព័ត៌មាន

TECNO Megabook T1 កុំព្យូទ័រឆ្លាតវៃសម្រាប់ Eco-system

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា TECNO ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ  Megabook T1 នៅក្នុងព្រឹត្តិការណ៍  IFA 2022 ដែលក្រុមហ៊ុននេះឌីស្សាញឡើងសម្រាប់ប្រព័ន្ធ  AIoT ecosystem របស់ក្រុមហ៊ុននេះ។ កុំព្យូទ័រនេះមានការឌីស្សាញរូបរាងយ៉ាងទាន់សម័យ និងទម្ងន់ស្រាលក្នុងការប្រើប្រាស់។ Megabook T1 នេះប្រើប្រាស់នូវពណ៌ថ្មីហៅថា  Startrail Phantom ។ កុំព្យូទ័រនេះមានកម្រាស់ 14.8mm និងទម្ងន់ 1.4kgs ។

 image

Megabook T1 ប្រើប្រាស់នូវបន្ទះឈីប  Intel Core i5 -1157G processor ឬ  Intel Core i7 processor ។ វាមានទំហំ 8GB RAM + 512GB SSD storage និង 16GB RAM + 1TB SSD storage ថាមពលថ្ម 70Wh ដែលអាចប្រើប្រាស់បានដល់ទៅ 17 ម៉ោង។ បន្ថែមពីនេះទៀតនោះ វាទ្រទ្រង់នូវ  65W GaN charger ដែលលឿនជាងឆ្នាំងសាកកុំព្យូទ័រធម្មតាដល់ទៅ 100 ដង។ Megabook T1 នេះមានអេក្រង់ 15.6 inch IPS Full HD ដែលប្រើប្រាស់នូវ 100% sRGB និងវិញ្ញាបនបត្រ TUV ការពារភ្នែក , 350nits brightness និង DC adaptive dimming ។

image

កុំព្យូទ័រ Megabook T1 ប្រើប្រាស់នូវ TECNO VOC sound systemធ ដែលមានការបញ្ចូលគ្នានូវបច្ចេកវិទ្យា  AI tech ជាមួយនឹង  Tecno audio lab និង DTS immersive sound ។ វាអាចកាត់បន្ថយនូវសំឡេងរំខានបានចម្ងាយដល់ទៅ 5 ម៉ែត្រតាមរយៈមុខងារ AI និង  ENC ។  Megabook T1 នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 11 OS និងមាន 9 connectivity hubs ។ វាមានកាមេរ៉ា  2MP HP និង power button ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ , Bluetooth v5.0, TECNO Link សម្រាប់ភ្ជាប់ Wireless ទៅកាន់ស្មាតហ្វូន Techno និងភ្ជាប់ជាមួយនឹង backlit keyboard ថែមទៀត៕