ព័ត៌មាន

TCL Q10G Mini LED TV ទូរទស្សន៍អេក្រង់ 98″ 4K និងកម្រិត 120Hz refresh rate

ក្រុមហ៊ុនបច្ចេកវិទ្យា TCL ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ Q10G Mini LED TVs ដែលមានអេក្រង់ទំហំ  98-inch ។ ទូរទស្សន៍ TCL Q10G Mini LED TV នេះមានអេក្រង់ 4K ហើយវាមានកម្រិត refresh rate 120Hz ។ ទូរទស្សន៍ឆ្លាតវៃ TCL Q10G Mini LED 98-inch TV នេះមានភ្ជបា់ជាមួយនឹង 59 driver chips  កម្រិតពន្លឺ 1,600 nits  និង  dynamic contrast ratio 16 million: 1 ។  

image

Q10G 98” TV  នេះមានភ្ជាប់ជាមួយនឹង 95% DCI-P3 color gamut និងបន្ទះឈីប  M1 quad-core chip ។ វាមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB ។ បន្ថែមពីនេះទៀតនោះ  Q10G 98-inch TV នេះមានភ្ជាប់ជាមួយនឹង  2.1 channel Onkyo audio, 50W power និង 7-unit independent speakers ។ ទូរទស្សន៍នេះទ្រទ្រង់នូវ Dolby Atmos និងរន្ធផតជាច្រើនដូចជា  HDMI 2.1 (x3), USB (x2), AV input (x1), network LAN (x1), RF antenna (x1) និង digital audio input port ផងដែរ។ ទូរទស្សន៍ TCL Q10G 98-inch Mini LED TV នេះមានតម្លៃប្រហែលជា $3,065 ៕