ផលិតផល

MIJIA 3kg Mini Washing Machine ម៉ាស៊ីនបោកគក់ខ្នាតតូចដ៏ឆ្លាតវៃ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបោកគក់ MIJIA 3kg Mini Washing Machine ដែលមានតម្លៃត្រឹមតែ ~$98 ។ ម៉ាស៊ីន MIJIA 3kg Mini Washing Machine នេះមានរូបរាងស្រស់ស្អាត និងតូចក្នុងការប្រើប្រាស់។ វាមានវិមាត្រ 412 x 422 x 730mm និងទម្ងន់ 19kg ។

 image

ម៉ាស៊ីននេះអាចផ្ទុកនូវសម្លៀកបំពាក់បានដល់ទៅ 3Kg ។ ម៉ាស៊ីននេះចំណាយពេលវេលាក្នុងការបោកគក់ត្រឹមតែ 15 នាទីប៉ុណ្ណោះ។ បន្ថែមពីនេះទៀតនោះ វាក៏មាន safety child lock ការពារក្មេងៗដែលចង់លេងនៅក្នុងម៉ាស៊ីនបោកគក់នេះថែមទៀត។ ម៉ាស៊ីនបោកគក់នេះមានប្រសិទ្ធិភាពនៃការគ្រប់គ្រងទៅលើថាមពលដល់ទៅ 3 កម្រិត។ វាប្រើប្រាស់នូវថាមពល 0.043 kWh/working cycle ដែលមានការចំណាយទឹកប្រហែលជា 57 liters/working cycle ៕