ព័ត៌មាន

Xiaomi Eight-electrode Body Composition Scale ជញ្ជីងសុខភាពឆ្លាតវៃ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវជញ្ជីងឆ្លាតវៃ eight-electrode body composition scale របស់ខ្លួនដែលអាចវិភាគនូវធាតុផ្សំនៃសមាសភាគរាងកាយបានដល់ទៅ 35 ផ្នែក។ ជញ្ជីងឆ្លាតវៃនេះប្រើប្រាស់នូវបច្ចេកវិទ្យា​dual-frequency bioimpedance measurement technology ដែលផ្តល់នូវកម្រិតនៃការវាស់បានយ៉ាងត្រឹមត្រូវបំផុតទៅលើកម្រិតនៃភាពធាត់នៃរូបរាងកាយ កម្រិតជាតិទឹក កម្រិតនៃសាច់ដុំ និងសន្ទស្សន៍រាងកាយជាច្រើនទៀត។

 image

វាប្រើប្រាស់នូវ ADC chip ប្រព័ន្ធ Bluetooth និង Wi-Fi connectivity ។ វាក៏អាចប្រើប្រាស់ជាមួយនឹងកម្មវិធី Xiaomi Sports Health app ដែលអ្នកប្រើប្រាស់អាចមើលទៅលើរបាយការណ៍បានយ៉ាងល្អ។ វាមានទម្ងន់  2.4kg ហើយអាចថ្លឹងទម្ងន់បានដល់ទៅ 150Kg ។ ជញ្ជីងឆ្លាតវៃ Xiaomi Eight-electrode Body Composition Scale នេះមានតម្លៃ $56 ៕