ព័ត៌មាន

Xiaomi MIJIA Transparent Steam Rice Cooker ឆ្នាំងដាំបាយឆ្លាតវៃ

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវឆ្នាំងដាំបាយឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា MIJIA transparent Steam Rice Cooker ដែលមានមុខងារក្នុងការចម្អិនម្ហូបចំនួន 7 Modes ។ នៅលើឆ្នាំងដាំបាយនេះមានអេក្រង់ OLED ដែលអ្នកអាចមើលទៅលើរូបមន្តនៃការចម្អិនម្ហូប ស្ថានភាពនៃការចម្អិន និងជាច្រើនទៀត។  

image

Xiaomi MIJIA transparent steam rice cooker នេះអាចដាក់អាហារបានដល់ទៅ 4L ហើយវាអាចប្រើប្រាស់ជាមួយនឹងកម្មវិធី MIJIA app ។ MIJIA transparent steam rice cooker នេះប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា NFC ផងដែរ។ ឆ្នាំងដាំបាយឆ្លាតវៃ MIJIA transparent steam rice cooker នេះមានតម្លៃប្រហែលជា $84 ៕