ព័ត៌មាន

Xiaomi Noise Cancelling Bluetooth Headset Necklace កាសស្តាប់ឆ្លាតវៃកាន់ថ្មបាន 20 ម៉ោង

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ជំនាន់ថ្មី noise-cancelling Bluetooth headset necklace ដែលអាចប្រើប្រាស់បានដល់ទៅ 20 ម៉ោង។ កាសស្តាប់ Xiaomi Noise Cancelling Bluetooth Headset Necklace នេះមានការឌីស្សាញយ៉ាងទាន់សម័យ ហើយវាក៏អាចកាត់បន្ថយសំឡេងរំខាន 43dB ថែមទៀត។  Xiaomi wireless headset necklace នេះទ្រទ្រង់នូវ IPX5 និងមានបច្ចេកវិទ្យា 2.5D glazed glass technology ផងដែរ។

 image

វាក៏ទ្រទ្រង់នូវ 3kHz broadband noise reduction និងប្រើប្រាស់នូវ six-microphone system ។ បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវ LLAC low-latency audio decoding ដើម្បីធ្វើអោយសំឡេងបានលឺច្បាស់ផងដែរ។ Xiaomi noise-canceling Bluetooth headset necklace សាកថ្មបានលឿនត្រឹមតែ 10 នាទីអាចប្រើប្រាស់បានដល់ទៅ 7 ម៉ោង។ វាមានតម្លៃ $60 ៕