ផលិតផល

Philips Airfryer XL Connected ម៉ាស៊ីនសម្ងួតឆ្លាតវៃ

ក្រុមហ៊ុនអេឡិចត្រូនិចរបស់ហូឡង់ Philips ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនសម្ងួតថ្មីដែលមានឈ្មោះហៅថា Airfryer XL Connected ។ ម៉ាស៊ីនសម្ងួតនេះអាចប្រើប្រាស់នូវសីតុណ្ហភាពពី 80°C ទៅ 200°C ហើយវាប្រើប្រាស់នូវបច្ចេកវិទ្យា Rapid Air Technology ដែលអាចធ្វើការសម្ងួតបានយ៉ាងល្អ។ វាប្រើប្រាស់ជាមួយនឹងកម្មវិធី​ NutriU App ដែលអាចធ្វើការចម្អិនម្ហូបបានយ៉ាងល្អ។

 image

Philips Airfryer XL Connected នេះប្រើប្រាស់នូវ Touch Screen និងមានមុខងារចំនួន 7 ដែលមានដូចជាការរក្សាកំដៅ ការចៀន ការដុត ការអាំង និងការកំដៅឡើងវិញ។ វាអាចផ្ទុកអាហារបានដល់ទៅ 1.2-kg ។ វាក៏ប្រើប្រាស់បានជាមួយនឹងកម្មវិធី Amazon Alexa ផងដែរ។ កម្មវិធី NutriU app នេះអាចទាញយកបាននៅលើ Google Play និង Apple App Stores ហើយវាអាចផ្ទុកនូវ database ដល់ទៅ 100 រូបមន្តផងដែរ៕