ផលិតផល

LG MoodUP ទូរទឹកកកអាចផ្លាស់ប្តូរពណ៌ LED តាមតម្រូវការអ្នកប្រើប្រាស់ និងបំពាក់ Speaker

ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបតែប្រកាសបង្ហាញនូវទូរទឹកកកឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា MoodUP នៅក្នុងព្រឹត្តិការណ៍ IFA 2022 នេះ។ ទូរទឹកកកនេះមានបំពាក់នូវអេក្រង់ LED ដែលអាចធ្វើការផ្លាស់ប្តូរពណ៌បានដល់ទៅ 22 ពណ៌នៅផ្នែកខាងលើ និង 19 ពណ៌នៅផ្នែកខាងក្រោម។ MoodUP នេះអាចប្រើប្រាស់បានជាមួយនឹងកម្មវិធី ThinQ app ដើម្បីធ្វើការបញ្ចូលគ្នានៃពណ៌ជាច្រើនជាមួយគ្នាបានផងដែរ។

 image

MoodUP ប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់របស់ LG និង AI Chip។ បន្ថែមពីនេះទៀតនោះ វាក៏មានបច្ចេកវិទ្យា LG InstaView technology ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចមើលផ្នែកខាងក្នុងរបស់ទូរទឹកកកដោយមិនចាំបាច់បើកទ្វារផងដែរ។ បន្ថែមពីនេះទៀតនោះ ទូរទឹកកកឆ្លាតវៃនេះក៏មានភ្ជាប់ជាមួយនឹង Bluetooth speaker ផងដែរ៕