ផលិតផល

Vivo X Fold+ ស្មាតហ្វូនបត់បានស៊េរីថ្មីដ៏អស្ចារ្យ

បន្ទាប់ពីការប្រកាសបង្ហាញនូវស្មាតហ្វូនបត់បាន Vivo X Fold កាលពីឆមាសទី ១ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Vivo X Fold+ ដែលមានសមត្ថភាពកាន់តែខ្លាំងក្លា និងការឌីស្សាញរូបរាងយ៉ាងស្រស់ស្អាត។ ស្មាតហ្វូន​ Vivo X Fold+ នេះមានអេក្រង់ 6.53-inch primary ជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងអេក្រង់ខាងក្នុងទំហំ 8.03-inch interior ដែលមានកម្រិត 2K ។

image

​អេក្រង់ទាំងពីរនេះមានកម្រិតអេក្រង់ AMOLED, 120Hz refresh rate និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូននេះអាចលំងាកបានកម្រិត 30,90 និង 120 ដឺក្រេ។ ស្មាតហ្វូន Vivo X Fold+ នេះមានកាមេរ៉ាខាងមុខទំហំ 16MP ជាមួយនឹងរន្ធប្រហោង punch-hole នៅកណ្តាល។ សម្រាប់ផ្នែកខាងក្រោយរបស់វាគឺមានទំហំ 50MP main sensor, 48MP ultra-wide-angle lens, 12MP portrait unit និង 8MP periscope ។

ស្មាតហ្វូន Vivo X Fold+ នេះមានបន្ទះឈីប Snapdragon 8+ Gen 1 processor រ៉េមទំហំ 12GB LPDDR5 RAM និងម៉េមូរីទំហំ 512GB UFS 3.1 storage ។ វាមានថាមពលថ្មទំហំ 4,730mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 80W wired និង 50W wireless charging ។ ស្មាតហ្វូនដែលអាចបត់បាននេះគឺប្រើប្រាស់នូវ OriginOS នៅលើ Android 12 ។ ស្មាតហ្វូននេះមានពណ៌ Sunny Mountain Blue, Sycamore Ash និង Huaxia Red ៕