ផលិតផល

Lenovo ThinkBook Plus Twist Dual OLED/e-Ink កុំព្យូទ័រអេក្រង់ភ្លោះ បង្វិលបានជាមួយនឹងរូបរាងល្អឯក

ថ្មីៗនេះ ក្រុមហ៊ុន Lenovo ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រម៉ូឌែលថ្មីនោះគឺ ThinkBook Plus Twist ដែលមានអេក្រង់ភ្លោះ និងអាចបង្វិលបានថែមទៀត។ Lenovo ThinkBook Plus Twist នេះមានអេក្រង់ទំហំ 13.3-inch OLED touch ជាមួយនឹង 100% DCI-P3 color gamut ។ អេក្រង់ទី ២ មានទំហំ 12-inch color electronic ink (e-ink) ដែលអាចប៉ះ touch បាន។ សម្រាប់អេក្រង់ e-ink នេះមានកម្រិត refresh rate 12Hz ។

Lenovo ThinkBook Plus Twist នេះមានបន្ទះឈីប 13th-generation Intel processor, 16GB DDR5 memory និង 1TB SSD ។ វាមានទម្ងន់ 1.35kg និងកម្រាស់ 17.7mm ។ វាក៏មានភ្ជាប់ជាមួយនឹង 2x USB-C និង headphone jack ហើយវាក៏មានថាមពលថ្មទំហំ 56Wh ផងដែរ។ កុំព្យូទ័រនេះក៏ប្រើប្រាស់នូវប៊ិច Stylus Pen ផងដែរ៕