ផលិតផល

Philips 40B1U5601H 40” Ultra-wide ម៉ូនីទ័រសម្រាប់អ្នកជំនាញអាជីព

ថ្មីៗនេះ ក្រុមហ៊ុន Philips ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រថ្មីមួយដែលមានឈ្មោះហៅថា 40B1U5601H ដែលមានបំពាក់នូវកាមេរ៉ាទំហំ 5 MP webcam ហើយអ្វីដែលពិសេសជាងនេះទៀតនោះ វាក៏មាន 5 W speakers ចំនួន ២ ផងដែរ។ សម្រាប់ម៉ូនីទ័រថ្មីនេះមានអេក្រង់ទំហំ 40-inch IPS ជាមួយនឹង W-LED backlights និងកម្រិតភាពច្បាស់ 3,400 x 1,440 pixels នៅក្នុង 21:9 aspect ratio ។

បន្ថែមពីនេះទៀតនោះ វាក៏អាចភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងទៀតបានតាមរយៈ DisplayPort ឬ USB Type-C ។ ម៉ូនីទូរនេះមានកម្រិត 120 Hz refresh rates, 1,200:1 contrast ratio និង 4 ms GtG ។ វាមានកម្រិតពន្លឺ 300 nits និង VESA DisplayHDR 400 ផងដែរ។ បន្ថែមពីនេះទៀតនោះ វាក៏មានរន្ធ 1x DisplayPort 1.4, HDMI 2.0 និង USB Type-C connection រួមជាមួយនឹង USB Type-A hub និង RJ45 Ethernet port ផងដែរ៕