ផលិតផល

Samsung Bespoke Refrigerator Family Hub Plus ទូរទឹកកកឆ្លាតវៃបំពាក់អេក្រង់ធំក្នុងការប្រើប្រាស់

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវទូរទឹកកក  Bespoke Refrigerator Family Hub Plus ដែលមានអេក្រង់ធំដល់ទៅ  32-inch full HD touch screen ដែលមានទំហំធំជាងអេក្រង់នៅលើម៉ូឌែល  Family Hub ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2016 ។ ទូរទឹកកក  Family Hub នេះមានមុខងារជាច្រើនទៀតដូចជា AI និងបច្ចេកវិទ្យា  internet of things ដែលផ្តល់នូវការកម្សាន្ត ការទំនាក់ទំនងជាមួយនឹងគ្រួសារ ការចម្អិនម្ហូប និងសេវាកម្មផ្ទះឆ្លាតវៃផងដែរ។

Family Hub Plus នេះក៏មានការ upgrade ដែលមានសេវាកម្ម​Samsung TV Plus ផងដែរ។ អេក្រង់នេះត្រូវបានឌីស្សាញជាទម្រង់បញ្ឈរសម្រាប់បង្ហាញនូវ social media platforms ជាច្រើនដូចជា YouTube ហើយវាក៏អាចបញ្ជាចេញពីកម្មវិធី  Bespoke Atelier app ផងដែរ។ Bespoke Refrigerator Family Hub Plus នេះក៏អាចប្រើប្រាស់បានជា smart home hub ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់មើល និងគ្រប់គ្រងទៅលើឧបករណ៍ជាច្រើនទៀតដែលភ្ជាប់ទៅកាន់  SmartThings តាមរយៈមុខងារ Big Widget នោះ៕