សុវត្ថិភាព

ក្រុមហេគឃ័របំពាននៅក្នុង Google Ads ដើម្បីចែកចាយមេរោគ malware

ប្រតិបត្តិករចែកចាយមេរោគ Malware បានបង្កើននូវការវាយប្រហារ និងបំពានទៅលើ Google Ads platform ដើម្បីចែកចាយមេរោគ malware និងចម្លងទៅកាន់អ្នកប្រើប្រាស់ដែលស្វែងរកនូវផលិតផល software ដែលមានការពេញនិយមនៅលើអ៊ីនធឺណិតនោះ។

នៅក្នុងចំណោមផលិតផលជាច្រើនដែលមានការពេញនិយមស្វែងរកនោះមានដូចជា Grammarly, MSI Afterburner, Slack, Dashlane, Malwarebytes, Audacity, μTorrent, OBS, Ring, AnyDesk, Libre Office, Teamviewer, Thunderbird និង Brave ជាដើម។ ក្រុមហេគឃ័រនេះបានធ្វើការក្លូនទៅលើវេបសាយផ្លូវការ និងចែកចាយនូវកម្មវិធី software នេះដើម្បីចែកចាយមេរោគតាមរយៈការចុចនៅលើប៊ូតុង Download ។

សម្រាប់មេរោគ malware ដែលចែកចាយទៅកាន់ប្រព័ន្ធ system របស់ជនរងគ្រោះនោះគឺមានមេរោគ Raccoon Stealer, Vidar Stealer និង IcedID malware loader ។ វិធីសាស្រ្តដើម្បីទប់ទល់ជាមួយនឹងយុទ្ធនាការចែកចាយមេរោគ malware នេះគឺការប្រើប្រាស់នូវ ad-blocker នៅលើ web browser និងការបង្កើនទៅលើការប្រុងប្រយ័ត្ននៅពេលដែលដោនឡូតទៅលើកម្មវិធី software ចេញពី domain ផ្លូវការនោះ៕