ផលិតផល

Dangbei D5X Projector ម៉ាស៊ីនបញ្ចាំងរូបភាពរូបរាងតូចជាមួយនឹងកម្រិតពន្លឺ​1100 ANSI Lumens

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Dangbei ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបញ្ចាំងស្លាយថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា D5X projector ដែលមានបន្ទះឈីប MediaTek MT9669 chip និងកម្រិតពន្លឺ 1100 ANSI ។ ម៉ាស៊ីនបញ្ចាំងរូបភាពនេះមានរូបរាងឌីស្សាញតូច និងសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់ជាទីបំផុត។ Dangbei Projector D5X នេះមានទម្ងន់ប្រហែលជា 1kg ។

វាមានភ្ចាប់ជាមួយនឹង​HDMI 2.1 eARC, dual USB 2.0, RJ-45 network និង  3.5mm audio jack ។ Dangbei projector ក៏ប្រើប្រាស់នូវ self-cooling mechanism ដែលធ្វើអោយវាមានកម្រិតសំឡេងរំខានទាបក្រោម 24 dB ។ វាមានបន្ទះឈីប MT9669 chip ជាមួយនឹងស្ថាបត្យកម្ម  quad-core A73 ។ បន្ថែមពីនេះវាមានរ៉េមទំហំ 3GB និងម៉េមូរីទំហំ 16GB ផងដែរ។ D5X projector នេះមានភ្ជាប់ជាមួយនឹង DLP light engine ជាមួយនឹង 1100 ANSI lumens ។ Dangbei D5X ក៏ទ្រទ្រង់នូវ AI Smart Color Pro និង AI True Color Engine Pro ។

វាក៏ទ្រទ្រង់នូវ  HDR10+, HLG dual decoding និង MEMC global motion ។ ម៉ាស៊ីនបញ្ចាំងរូបភាពនេះមានភ្ជាប់ជាមួយនឹង Automatic keystone correction, sensor-less autofocus, automatic screen entry និង automatic obstacle avoidance ផងដែរ។ វាក៏មាន  5W stereo double speakers, 360ml sound cavity និង Dolby Audio ដែលសំឡេងរបស់វាពិតជាខ្លាំងក្លាបំផុត៕