សុវត្ថិភាព

ក្រុមហេគឃ័រជំរិតទារប្រាក់ 10 លានដុល្លារពី Riot Games ខណៈពេលដែលក្រុមហ៊ុននេះបដិសេធ

ក្រុមហ៊ុន Riot Games និយាយថា ក្រុមហ៊ុននឹងមិនបង់ប្រាក់លោះចំនួន 10 លានដុល្លារអាមេរិកសម្រាប់ក្រុមហេគឃ័រដែលបានលួចនូវ source code របស់ហ្គេម​ League of Legends នៅក្នុងការបែកធ្លាយទិន្នន័យសុវត្ថិភាពកាលពីសប្តាហ៍មុននេះ។ ក្រុមហ៊ុននេះនិយាយថា “នៅថ្ងៃនេះ យើងទទួលបាននូវសារអ៊ីម៉ែលនៃការទាមទារប្រាក់លោះ ប៉ុន្តែយើងមិនបង់ប្រាក់អោយនោះទេ។”

“ខណៈពេលដែលការវាយប្រហារនេះបានរំខាន និងអាចបណ្តាលអោយមានបញ្ហាសម្រាប់ពេលខាងមុខនោះ អ្វីដែលសំខាន់នោះគឺថាយើងនៅតែមានភាពជឿជាក់ថា គ្មានទិន្នន័យរបស់អ្នកប្រើប្រាស់ណាម្នាក់ត្រូវបានលួចនោះទេ។” ខណៈពេលដែលនៅក្នុងប្រព័ន្ធ systems របស់ Riot Games នោះ​ក្រុមហេគឃ័របានលួចយកនូវ source code សម្រាប់វគ្គនៃការប្រកួត League of Legends (LoL) multiplayer online battle arena, Teamfight Tactics (TFT) auto battler game និង legacy anti-cheat platform ។

ក្រុម LoL និង TFT ដែលចង់ធ្វើការ cheat ទៅលើអ្នកអភិវឌ្ឍកម្មវិធីនោះអាចប្រើប្រាស់នូវទិន្នន័យដែលលួចបាននេះដើម្បីបង្កើតនូវ tools និងការវិភាគបាន។ នៅក្នុង source code នៃហ្គេមដែលលួចបាននៅក្នុងការបែកធ្លាយសុវត្ថិភាពនោះគឺមានមុខងារជាច្រើនដែលនឹងដាក់អោយប្រើប្រាស់នៅក្នុងពេលខាងមុខតាមកាលកំណត់របស់អ្នកអភិវឌ្ឍកម្មវិធី។ ក្រុមហ៊ុន​Riot Games​និយាយថា ខ្លួនកំពុងតែធ្វើការជាមួយនឹងអ្នកអនុវត្តន៍ច្បាប់ និងអ្នកប្រឹក្សាយោបល់ខាងក្រៅដើម្បីធ្វើការស៊ើបអង្កេតទៅលើការវាយប្រហារនេះ៕