ផលិតផល

Jabra Elite 5 កាសស្តាប់ជំនាន់ថ្មីបំពាក់នូវមុខងារ ANC និងប្រើប្រាស់បាន ២៨ ម៉ោង

ថ្មីៗនេះ ក្រុមហ៊ុន Jabra ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ឥតខ្សែ Elite 5 TWS ដែលមានបំពាក់នូវមុខងារពិសេសៗជាច្រើន។ កាសស្តាប់  Jabra Elite 5 នេះអាចប្រកួតប្រជែងបានជាមួយនឹងកាសស្តាប់ជាច្រើនដូចជា AirPods 2, Samsung Galaxy Buds 2 Pro, OPPO Enco X2 និងជាច្រើនទៀត។ កាសស្តាប់ Jabra Elite 5 នេះបំពាក់នូវមុខងារ  IP55 ដែលអាចការពារការជ្រាបទឹក។

កាសស្តាប់នេះមាន 6mm drivers ហើយវាទ្រទ្រង់នូវ Qualcomm aptX audio ។ កាសស្តាប់នេះគឺមាន hybrid active noise cancellation សម្រាប់កាត់បន្ថយទៅលើសំឡេងរំខាននៅខាងក្រៅ និងការពង្រឹងទៅលើ feedback microphones និង  feedforward microphones ថែមទៀត។ កាសស្តាប់នេះមាន  6-mic setup និង Qualcomm QCC3050 Bluetooth chipset ។

អ្នកប្រើប្រាស់ជាច្រើនអាចកែទៅលើ EQ settings តាមរយៈកម្មវិធី Jabra Sound+ app បានផងដែរ។ Jabra Elite 5 នេះទ្រទ្រង់នូវ  Bluetooth 5.2 ហើយវាអាចភ្ជាប់ទៅកាន់ឧបករណ៍ ២ នៅក្នុងពេលតែមួយ។ កាសស្តាប់នេះទ្រទ្រង់នូវ  Google Assistant និង Alexa ។​វាអាចប្រើប្រាស់បាន ២៨ ម៉ោង និងមុខងារ ANC ផងដែរ។ Jabra Elite 5 នេះមានពណ៌ Titanium Black និង Gold Beige ៕