ផលិតផល

Xiaomi Notebook 12.4 2-in-1 កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវបន្ទះឈីប Snapdragon 8cx Gen 2 ដ៏ខ្លាំងក្លា

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Mi Notebook 12.4 2-in-1 ។ កុំព្យូទ័រ  Xiaomi Book S 12.4 នេះមានបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8cx Gen 2 processor ដែលមាន  7W TDP, clock speed 3.15MHz, 8 cores + 8 threads និងក្រាហ្វិកកាត Adreno 680 GPU ។ កុំព្យូទ័រនេះមានម៉េមូរីទំហំ 256GB និងរ៉េមទំហំ 8GB ។

កុំព្យូទ័រនេះអាចបន្ថែមនូវ  micro SD card port ដែលអាចបំពាក់នូវ  512 GB memory expansion ផងដែរ។  Xiaomi Book S 12.4 នេះមានអេក្រង់  12.4-inch IPS LCD ជាមួយនឹងកម្រិតភាពច្បាស់​2,560 x 1,600 pixels, 16:10 aspect ratio កម្រិតពន្លឺ 500 nits និង  100% coverageDCI-P3 color gamut ។ កុំព្យូទ័រនេះការពារដោយកញ្ចក់ Corning Gorilla Glass 5 ។

កុំព្យូទ័រនេះមានកាមេរ៉ាខាងមុខទំហំ 5MP និងកាមេរ៉ាខាងក្រោយទំហំ 13MP ។ កុំព្យូទ័រ Xiaomi Book S 12.4″ នេះក៏មាន 1x  USB Type-C port, Wi-Fi ac និង  Bluetooth 5.1។ កុំព្យូទ័រនេះប្រើប្រាស់នូវ 38.08 Wh/4,920 mAh ដែលមាន 65 W fast charging ផងដែរ៕