ក្រុមហ៊ុន Revolt ទើបតែប្រកាសបង្ហាញនូវ 30,000mAh power bank ថ្មីដែលមានបំពាក់នូវបន្ទះសូឡា។ សម្រាប់ Revolt PB-200.k នេះអាចធ្វើការសាកថ្មបានតាមរយៈ solar panels ហើយវាក៏មានផតចំនួន 5 ដែលមាន 12V USB-C ជាមួយនឹង PD 3.0 22.5W fast charging ។ Revolt PB-200.k នេះអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន និងថេប្លេតជាមួយនឹងកម្លាំងដល់ទៅ 22.5W fast charging ។
វាមាន 2x USB-A ports, 2x USB-C ports និង micro-USB outlet ។PB-200.k នេះក៏មានបំពាក់នូវ LED panel ដែលអាចប្រើប្រាស់បានជាពិលថែមទៀត។ សម្រាប់ Power Bank នេះមានទម្ងន់ 741g ។ ឧបករណ៍នេះមានតម្លៃ $95 ៕
