ផលិតផល

Xiaomi Walkie Talkie 2S ឧបករណ៍ឆ្លងឆ្លើយដែលអាចប្រើប្រាស់បាន 120 ម៉ោង

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Xiaomi Walkie Talkie 2S ដែលអាចប្រើប្រាស់បានដល់ទៅ 120 ម៉ោងនៅក្នុង standby time ។​ Xiaomi Walkie Talkie 2S នេះមានបំពាក់នូវថាមពល 4W transmission power និងអេក្រង់ពណ៌ 1.7-inch ។

វាក៏មាន USB Type-C port ។ ក្រុមហ៊ុន Xiaomi ក៏បានប្រើប្រាស់នូវ IP54 សម្រាប់ការពារធូលី និងការពារទឹកផងដែរ។ ឧបករណ៍នេះក៏ទ្រទ្រង់ទៅលើ  FM Radio ។ ឧបករណ៍នេះប្រើប្រាស់នូវ  36mm speaker ដែលមានសំឡេងលឺខ្លាំង។ វាមានទម្ងន់ 130 g និងរន្ធដោត 3.5mm headphone jack ផងដែរ។ Xiaomi Walkie-Talkie 2S អាចប្រើប្រាស់បាន 80 Channels ។ Mi Walkie-Talkie 2S នេះមាន  4W transmission power និងអាចប្រើប្រាស់ភ្ជាប់ទំនាក់ទំនងបានដល់ទៅ 5 គីឡូម៉ែត្រថែមទៀត៕