ផលិតផល

Plugable 8-in-1 USB-C Docking Station ឧបករណ៍ជំនួយសក្តិសមបំផុតជាមួយនឹងថេប្លេត និងស្មាតហ្វូន

ថ្មីៗនេះ ក្រុមហ៊ុន Plugable ទើបតែប្រកាសបង្ហាញនូវឧបករណ៍  8-in-1 USB-C Docking Station សម្រាប់ iPad ដែលមានភ្ជាប់ជាមួយនឹងជើងទម្ររយ៉ាងស្រស់ស្អាត។ ឧបករណ៍នេះអាចប្រើប្រាស់បានជាមួយនឹងថេប្លេត និងស្មាតហ្វូន ហើយវាក៏អាចភ្ជាប់ទៅកាន់អេក្រង់ធំផ្សេងទៀតបានតាមរយៈខ្សែ HDMI ផងដែរ។ Plugable 8-in-1 USB-C Docking Station នេះទ្រទ្រង់នូវ 100W USB-C pass-through charging និង  5Gbps USB Type-A ports ។

​សម្រាប់ docking station នេះមានកម្រិត 4K, 30Hz visuals តាមរយៈ HDMI port ។ សម្រាប់ docking station នេះអាចប្រើប្រាស់បានជាមួយនឹងអេក្រង់ដែលមានកម្រិតភាពច្បាស់ 1600 x 900, 1920 x 1080 និង​1560 x 1440p ។ Plugable docking station នេះអាចប្រើប្រាស់បានជាមួយនឹង Windows 10, iPad M1 និង iPadOS 16 ឬខ្ពស់ជាងនេះ។ វាក៏អាចប្រើប្រាស់ជាមួយនឹងស្មាតហ្វូនដែលប្រើប្រាស់នូវ USB-C និងថេប្លេតដែលមាន  DisplayLink Alt Mode ។

​ឧបករណ៍នេះមាន  100W USB-C port ។ វាក៏មាន 3.5mm audio jack និង SD/ MicroSD slots ។ សម្រាប់  USB-C port ទី​២ របស់វាគឺសម្រាប់ភ្ជាប់ទៅកាន់ស្មាតហ្វូន ឬថេប្លេត។  8-in-1 USB-C Docking Station នេះមានតម្លៃ $69 ៕