ផលិតផល

Honor Band 7 NFC ស្មាតវ៉ចជំនាន់ថ្មីបំពាក់នូវ 96 Sports Mode

នៅក្នុងព្រឹត្តិការណ៍ MWC 2023 នេះ ក្រុមហ៊ុន Honor បានប្រកាសបង្ហាញនូវស្មាតហ្វូន Honor Magic 5 រួមជាមួយនឹងស្មាតវ៉ច  Honor Band 7 NFC ដែលមានមុខងារពិសេសៗជាច្រើនក្នុងការប្រើប្រាស់។   Honor Band 7 NFC នេះមានបំពាក់នូវអេក្រង់ Color Touchscreen, មុខងារជូនដំនឹងនៃការវាស់ទៅលើកម្រិតអុកស៊ីសែន និង 96 sports modes ថែមទៀត។

ស្មាតវ៉ចនេះមានអេក្រង់  1.47-inch colour touchscreen AMOLED ជាមួយនឹងគែមកោង 2.5D curved edges ។ វាក៏មានការប្រើប្រាស់នូវ NFC sensor ផងដែរ។ ស្មាតវ៉ចនេះបំពាក់នូវមុខងារក្នុងការវាស់ទៅលើកម្រិតអ៊ុកស៊ីសែននៅក្នុងឈាម Sp02 blood oxygen ការតាមដានទៅលើការគេង និង Bluetooth remote photo capture, music control, notification reminder, find my phone ផងដែរ។ ស្មាតវ៉ចនេះសាកថ្មម្តងអាចប្រើប្រាស់បាន 2 សប្តាហ៍ ហើយវាមានពណ៌ Rose powder, Cedar green និង  Fantasy night យ៉ាងស្រស់ស្អាតសម្រាប់ជ្រើសរើស៕