ផលិតផល

Acer Swift Go 14 Notebook កុំព្យូទ័រជំនាន់ថ្មីបំពាក់នូវបន្ទះឈីបដ៏ខ្លាំងក្លា Ryzen 7000 Series CPU

ថ្មីៗនេះ ក្រុមហ៊ុន Acer ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រ Notebook ថ្មីដែលមានទម្ងន់ស្រាល និងស្តើងរបស់ខ្លួនដែលមានឈ្មោះហៅថា Swift Go 14 ជាមួយនឹងមុខងារពិសេសៗជាច្រើន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់តៃវ៉ាន់នេះប្រកាសបង្ហាញនូវកុំព្យូទ័រ Swift Go 14 ដែលមានអេក្រង់ 14 inch Full HD ជាមួយនឹងកម្រិតអេក្រង់  86 percent screen to body ratio ។

វាក៏មានបំពាក់នូវ Acer ExaColor ដែលផ្តល់នូវពណ៌បានយ៉ាងល្អបំផុតក្នុងការទស្សនាថែមទៀត។ បន្ថែមពីនេះ កុំព្យូទ័រ  Swift Go 14 នេះមានទម្ងន់ត្រឹមតែ 1.25 kg និងកម្រាស់ 15.99mm ។​ វាក៏មានបច្ចេកវិទ្យាសាកថ្មលឿនត្រឹមតែ 30 នាទីអាចប្រើប្រាស់បានដល់ទៅ 4 ម៉ោង។ កុំព្យូទ័រ Swift Go 14 នេះប្រើប្រាស់នូវបន្ទះឈីប Ryzen 7000 series ចុងក្រោយបំផុតរបស់ AMD ។

កុំព្យូទ័រស៊េរីថ្មីនេះមាន 2TB PCIe Gen 4 SSD និង 16GB LPDDR5 memory រួមជាមួយនឹង USB Type C, USB Type A និង  HDMI 2.1 ។ Swift Go 14 នេះមានតម្លៃប្រហែលជា $771 ៕