ផលិតផល

Honor Movie Glasses វ៉ែនតាឆ្លាតវៃជាមួយនឹងកម្រិតពន្លឺ 500 nits និងពង្រីករូបភាពបានដល់ទៅ 201-inch

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor ទើបតែប្រកាសបង្ហាញនូវ Honor Movie Glasses ដែលមានទម្ងន់ស្រាលត្រឹមតែ 80g ហើយវាមានកម្រិតពន្លឺ 500 nits ។ វ៉ែនតានេះផ្តល់នូវភាពអស្ចារ្យជាច្រើននៅក្នុងការទស្សនាទៅលើវីដេអូ content ជាទម្រង់ virtual ។ Honor Movie Glasses នេះប្រើប្រាស់នូវកញ្ចក់អេក្រង់ Micro OLED ដែលមានកម្រិតពន្លឺ 500 nits កម្រិតភាពច្បាស់ 1920 x 1080 pixels, 60 Hz refresh rate និង PPD49 ។

វ៉ែនតានេះអាចពង្រីករូបភាពបានដល់ទៅ 201 inches virtual ដែលផ្តល់នូវភាពអស្ចារ្យបំផុតនៅក្នុងការទស្សនា។ វ៉ែនតានេះមានកម្រិត  46º viewing angle ហើយវាក៏ទទួលបាននូវវិញ្ញាបនបត្រ  Rheinland សម្រាប់ការពារភ្នែកពីពន្លឺពណ៌ខៀវផងដែរ។ Honor Movie Glasses នេះមានកម្រិតសំឡេង  360º ជាមួយនឹង dual microphone ដែលធ្វើអោយការទំនាក់ទំនងកាន់តែមានភាពងាយស្រួល។

វាអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងស្មាតហ្វូន ថេប្លេត និងកុំព្យូទ័របាន។ វាមាន type-C USB សម្រាប់ភ្ជាប់ទំនាក់ទំនងផងដែរ។ Honor Movie Glasses នេះមានតម្លៃប្រហែលជា $360 ៕