ផលិតផល

Logitech Brio 300 Series Webcams កាមេរ៉ាគុណភាពកម្រិតខ្ពស់សម្រាប់វីដេអូខល

នៅក្នុងអំឡុងពេលនៃមេរោគរាតត្បាតនោះ ចំនួននៃការខលតាមវីដេអូដោយសារតែការធ្វើការងារពីផ្ទះ (Work-from-home) គឺមានការកើនឡើងខ្លាំងក្លាមែនទែន។ អ្នកប្រើប្រាស់ជាច្រើនលាននាក់ចាប់ផ្តើមប្រើប្រាស់នូវ webcams ចេញពីផ្ទះរបស់ពួកគេដើម្បីភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុមការងាររបស់ពួកគេ។ ក្រុមហ៊ុន Logitech គឺជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេមួយនៅក្នុងវិស័យ webcam ហើយថ្មីៗនេះ ក្រុមហ៊ុននេះទើបតែប្រកាសបង្ហាញនូវ Brio 300 series webcams សម្រាប់អ្នកធ្វើការងារពីចម្ងាយផងដែរ។

Brio 300 series នេះគឺមានរូបរាងតូច និងសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់។ កាមេរ៉ានេះគឺមានការពង្រឹងទៅលើគុណភាពពន្លឺ និងគុណភាពសំឡេង។ Brio 300 series ភ្ជាប់ជាមួយនឹងមុខងារ plug-and-play, Full-HD 1080p resolution, noise-reduction microphone និង automatic light correction ។ នៅក្នុង Brio 300 series នេះគឺមានម៉ូឌែល Brio 300និង Brio 305 ។

អ្នកប្រើប្រាស់ជាច្រើនអាចភ្ជាប់នូវ webcams នេះទៅកាន់កុំព្យូទ័រតាមរយៈរន្ធដោត USB-C port ។ Brio 305 webcam នេះអាចគ្រប់គ្រងទំនាក់ទំនងពីចម្ងាយបានតាមរយៈ Logitech Sync ។ ដើម្បីធានាទៅលើឯកជនភាពនោះ អ្នកប្រើប្រាស់អាចប្រើនូវ privacy shutter ដើម្បីបិទទៅលើ camera lens ផងដែរ៕